១ ចុះទឹកក្រពើ ឡើងលើខ្លា
២ ចិត្តល្អ ក្រខ្លួន
៣ ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា
៤ ចង់ចេះឲ្យធ្វើល្ងង់
៥ ចង្អៀតផ្ទះនៅបាន ចង្អៀតចិត្តនៅពុំបាន
៦ ចាប់ច្រវាក្រាក សំឡឹងជ្រោយ
៧ ចេះឯងឲ្យក្រែងចេះគេ
៨ ចេះមកពីរៀន មានមកពីរក ក្រមកពីខ្ជិល
៩ ចូរមើលកាលវែង កុំមើលកាលខ្លី
១០ ចានមួយរាវ លែងអីរណ្ដំគ្នា
១១ ចិញ្ចឹមកូនខ្លា វាសងគុន
១២ ចាប់វល្លិមួយ រញ្ជួយដើម
១៣ ច្របាច់កចិន លានអណ្ដាតខ្មែរ
១៤ ចិត្តល្អ ក្រមិនយូរ
១៥ ចាស់អាងស្លាប់ ពាលអាងកាប់ ក្មេងអាងយំ
១៦ ចង់ស្រួចដូចបន្លា ត្រូវឧស្សារហ៍ដុសដែកដុល
១៧ ចាប់ត្រីបានកុំឲ្យល្អក់ទឹក
១៨ ចិត្តជាទេវទត្ត មាត់ជាទេវតា
១៩ ចិញ្ចឹមមនុស្សខូច ដូចចិញ្ចឹមកូនខ្លា
No comments:
Post a Comment