Thursday, June 4, 2009

សុភាសិត(ផ្តើមពីអក្ស ដ)

១ ដេញទាន់កុំជាន់កែង
២ ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា
៣ ដើមនៅឯស្រែ ផ្លែនៅឯផ្សារ
៤ ដល់ត្រើយ សើយគូទ
៥ ដាក់ទុកកូនចៅ ឪ្យមើលផៅសន្ដាន
៦ ដេកផ្ងារស្ដោះលើទ្រូងឯង
៧ ដំរីខ្វាក់ ទ្រមាក់ឆ្កួត
៨ ដូលត្មោល ដូចគ្មានអីទប់
៩ ដេកលើភ្លៅ ទៅបៅដោះអ្នកដទៃ
១០ ដេកដល់ថ្ងៃ នាំចង្រៃខ្លួន
១១ ដឹងរង្គោះ បោះបណ្ដោយ
១២ ដេកមិនលក់កុំខំដេក
១៣ ដើរដោយផ្លូវគន្លង តម្រាយអ្នកចាស់បុរាណ
១៤ ដូច(ជាគេ) អូសឆ្កែឪ្យចុះទឹក
១៥ ដង្កូវចេញពីសាច់ ច្រែះចេញពីដែក
១៦ ដូចក្រពើ វង្វេងបឹង
១៧ ដៃតូច​ ខ្លួនទាប ចង់ឈោងចាប់ផ្កាយ
១៨ ដំបៅមិនឈឺ យកឈើទៅចាក់
១៩ ដេកផ្សំដួល រមួលផ្សំគ្រេច
២០ ដឹងបាំងតាមសាប់ ច្បាប់កាត់តាមពាក្យ
២១ ដេកមិនលក់ បក់មិនល្ហើយ
២២ ដោះកន្ទែក អារឹសកូន
២៣ ដួលមិនបាច់ច្រាន បានមិនបាច់ខំ
២៤ ដេកទាល់ថ្ងៃ យកកំជិលដែលគេ
២៥ ដឹកគោញី បន្សីគោលឈ្មោល
២៦ ដើរឪ្យមានបី ស្រដីឪ្យមានបួន
២៧ ដូចខ្វៀនកន្ទុយឆ្កែ ទោះនៅប្រែពត់ពុំត្រង់
២៨ ដុតឪ្យខ្លោច រោចឪ្យឆៅ
២៩ ដោះស្រាយប្រស្នា ថ្កើងអ្នកប្រាជ្ញ
៣០ ដឹងថាខ្លួនល្ងង់ គង់បានជាប្រាជ្ញ

No comments:

Post a Comment