Thursday, June 4, 2009

សុភាសិត(ផ្តើមពីអក្ស ង)

១ ងាប់ទាំងរស់ ស្អុយទាំងស្រស់
២ ​ ងាប់នឹងសំដី ដូចត្រីកំភ្លាញ
៣ ងាប់ដៃជើង ថ្កើងជាងងាប់ពាក្យសម្ដី
៤ ងប់នឹងពាក្យ បង្អាប់ស្លាប់គំនិត
៥ ងប់នឹងញាតិ ឃ្លាតច្បាប់
៦ ងប់នឹងស្រា ខូចស្មារតី
៧ ងើយស្កក ឪនដាក់គ្រាប់
៨ ងាប់គំនិត ងងឹតដល់ស្លាប់
៩ ងប់នឹងមាសប្រាក់ ខូចយសសក្ដា
១០ ងាប់នយោបាយ ព្រោះស្ដាយលាភ
១១ ងប់នឹងជំនឿ រឿគំនិត
១២ ងប់នឹងប្រុស ខូចព្រហ្មចារី
១៣ ងប់នឹងប្រុស ខូចឈ្មោះមួយជាតិ
១៤ ងប់នឹងស្រី ចំណីទុក្ខ
១៥ ងប់នឹងស្រី ចង្រៃមួយជាតិ
១៦ ងាប់ខ្លួន សមសួនជាងងាប់កេរ្តិឈ្មោះ
១៧ ងាប់ជាតិ ព្រោះឃ្លាតសាមគ្គី
១៧ ងាប់ព្រោះគំនិត ដូចកាំបិតចិតដងឯង
១៨ ងប់នឹងពាក្យសរសើរ គេថាភ្លើ

1 comment:

  1. The 10 best ways to win at slots casino - JS Hub
    You 나주 출장샵 are not 의정부 출장샵 allowed to make money on slots, casino games, 이천 출장안마 or table games for casino purposes. The 하남 출장마사지 gambling experience at the The 10 경상북도 출장안마 best ways

    ReplyDelete