Tuesday, June 16, 2009

សុភាសិត(ផ្តើមពីអក្ស ស)

១ សំដីជាឯក លេខជាទោល អក្សរជាត្រី
២ សរសើរតែមាត់ ចិត្តផ្ដន្ទា
៣ ស៊ីនឹងអ្នកណា ត្រូវយកអាសាអ្នកនោះ
៤​ សប្បាយមានទុក្ខ ស្រណុកមានភ័យ
៥ សាបមួយដៃ ប្រៃមួចឹប
៦ សង់ផ្ទះតាមចិត្តអ្នកនៅ
៧ សង្ឈផ្គងវិន័យ ស្រីផ្គងមារយាទ
៨ ស្វែងរករៀនច្បាប់ ពុំស្មើចិត្តជា
៩ សត្វតុកកែស្លាប់ ដោយសារប្រើស
១០ សូវទូលក្ដីតបាវ កុំឲ្យទូលក្ដីតកញ្ជើ
១១ សីលជាស្ពាន ទានជាស្បៀង
១២ ស្ថិតស្ថេរឥតអំពើ បើមិនធ្វើអំពើល្អ

No comments:

Post a Comment