១ រៀនរិះរក្សាគ្រង យកចេញចាយដោយរដូវ
២ រោគរោមកាយា ថ្កើងឯគ្រូពេទ្យ
៣ រលំមិនបាច់ច្រាន បានមិនបាច់ខំ
៤ រហ័សតែពាក្យ ត្រគាកស្លាប់ស្ដូក
៥ រស់ក៏គាប់ ងាប់ក៏គួរ
៦ រទេះបាក់មិនគិត ទៅគិតឯគោលួចដាំង
៧ រត់ឥតអំពើ ដើរអំណត់ចម្រើនជាង
៨ រទីសរទាស ដូចរាស្រ្ដឥតស្ដេច
៩ រស់នៅថាអាក្រក់ ស្លាប់បាត់មុខថាល្អ
១០ រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក
១១ រកស៊ីនឹងក្ដិត ដូចពីងពាង
No comments:
Post a Comment