Tuesday, June 16, 2009

សុភាសិត(ផ្តើមពីអក្ស ប)

១ បើត្រាប់ឯតាំងយូ ក្រ​ឯគ្រូពុំគួរត្រាប់
២ បើនឹងរស់ឪ្យគាប់ បើនឹងងាប់ឪ្យគួរ
៣​ បើមិនជួយចូកចែវ កុំយកជើងរាទឹក
៤ បើប្រឹងនឹងស្រួច បាច់អីសម្រួចដូចបន្លា
៥ បណ្ឌិតមានការមិនរករឿងជាកម្លាំង
៦ ប្រើខ្ញុំមើលមុខវា ទោះកាចជាមើលឪ្យស្ដែង
៧ បើកក្ដោងទាន់ត្រូវខ្យល់
៨ បន់ព្រះទៅសំពះឯបាយាប
៩ បើឆីកុំតាមឃ្លាន មើលប្រមានគ្រប់គ្នីគ្នា
១០ បានតែបាប មិនឆ្អែតមាត់
១១ បើកាចៗឪ្យគេកោត បើឆោតៗឪ្យគេអាណិត
១២ ប្រមាថចាស់ អាយុខ្លី
១៣ បើស្ដីឪ្យពិនិត្យ ពាក្យណាពិតសឹងចរចា
១៤ បុរសទុកដូចមាស ស្រីទុកដូចទង់ដែង
១៥ បើត្រាប់សត្វក្ងោក កុំបីត្រាប់ពុតទន្សាយ
១៦ ប្រហែសបាត់ ប្រយ័ត្នគង់
១៧ បន់ព្រះ សំពះទេព្ដារ
១៨ ប្រមាត់ដី អួតចង់ឡើងទ្រើង
១៩ បួលដោយវត្ត ចិត្តដោយខ្លួន
២០ បញ្ញើទុក ស្មើបំណុល
២១ បើឭសូរផ្គរ កុំអាលចាក់ទឹកចោល
២២ បានពីក្អែក ចែកទៅតាវ៉ៅ
២៣ ប្រមាថម្ដាយ រំលាយព្រះ
២៤ បើក្រទ្រព្យក៏ក្រចុះ កុំឪ្យតែទាល់គំនិត
២៥ បានមាស ក្រអីនឹងក្រដាស់ខ្ចប់
២៦ ប្រះដេកឆាប់លក់ ត្បិតឥតបើគិត
២៧ បំណាច់នឹងបាប ឪ្យឆ្អាបមាត់
២៨ បើមិត្តមិនល្អ កុំយកជាមិត្ត
២៩ ប្រពន្ធបីដំរីបួន នាំឪ្យព្រួយចិត្ត
៣០ ប្រមាថព្រៀងលាន តែងមានក្ដីទុក្ខ
៣១ បុណ្យបាត់ដ្បិតបាប លាបបាត់ដ្បិតឃោរ

No comments:

Post a Comment