Thursday, April 4, 2013

កត្តញ្ញូ



កើតមកជាកូនអ្នកក្រីក្រ
គ្មានអ្វីលំអរអួតនឹងគេ
មានតែទឹកចិត្តជូនពុកម៉ែ
តបស្នងគុណទ្វេដល់រូបលោក ។

ព្រោះលោកជាអ្នកផ្តល់កំណើត
ជាអ្នកបង្កើតរូបកូនមក
រូបកូនបានរស់ព្រោះរូបលោក
កូនសែនវិយោគពេ
លលោកព្រួយ ។

ច្នោះហើយរូបកូនសូមលះបង់
ដោយចិត្តស្មោះត្រង់មានតែមួយ
បម្រើពុកម៉ែមិនឲ្យព្រួយ
កូនស្ម័គ្រចិត្តជួយគ្រប់វេលា ។

បើទោះជាកូនត្រូវនេឿយហត់
កូនស៊ូអំណត់មិនរួញរា
បម្រើរូបលោកគ្រប់វេលា
ស្មគ្រចិត្តបូជាឥតសោកស្តាយ ។

ឲ្យសមនឹងគុណលោកទាំងទ្វេ
ទ្វីបលោកកុំជេរកុំមាក់ងាយ
ថ្វីបើខ្ញុំតូចតូចត្រឹមកាយ
តែចិត្តធំឆ្ងាយគ្មានកំណត់ ។

ពុកអើយម៉ែអើយសូមចាំចុះ
កូននឹងប្រឹងឆ្ពោះដោយអំណត់
ស្វែងរកកោះត្រើយអនាគត
ជោគជ័យប្រាកដជូនពុកម៉ែ ។

ដោយភាពតស៊ូមិនសាបសូន្យ
ទឹកចិត្តជាកូនឥតប្រួលប្រែ
តបស្នងសងគុណលោកទាំងទ្វេ
បំពេញមុខម៉ែកូនកត្តញ្ញូ ៕

ដោយ ប៊ុន ពិសី

No comments:

Post a Comment