Tuesday, April 9, 2013

មនុស្ស


អ៊ំទូក

អុំទូកក្នុងបឹងប្រឹងចែវប្រឹងគាស
អូនកុំជំទាស់ស្នេហាបងអី
អូនអើយអើយអូនមេត្តាប្រណី
អុំទូកមើលស្រីមិនថាថ្ងៃ យប់។

Friday, April 5, 2013

ថ្ងៃលិច

គយគន់ថ្ងៃលិចរៀបរលត់
ពេលអស្ដង្គត់ទិសបស្ចឹម
រស្មីស្រទន់ប្រឿងប៉ប្រិម
ញញឹមមករកអ្នកទស្សនា។

កម្ដៅស្អុះស្អាប់ក៏បាត់ទៅ
ជំនួសមកនៅភាពស្រស់ថ្លា
វាយោរំភើយប៉ះកាយា
សោតាលាន់ឮស័ព្ទបក្សី។

ដោយ រ័ត្នន៍ សេនា


Thursday, April 4, 2013

បណ្ដាំក្រុមង៉ុយ


ស្រាកាចទាំង៧


កត្តញ្ញូ



កើតមកជាកូនអ្នកក្រីក្រ
គ្មានអ្វីលំអរអួតនឹងគេ
មានតែទឹកចិត្តជូនពុកម៉ែ
តបស្នងគុណទ្វេដល់រូបលោក ។

ព្រោះលោកជាអ្នកផ្តល់កំណើត
ជាអ្នកបង្កើតរូបកូនមក
រូបកូនបានរស់ព្រោះរូបលោក
កូនសែនវិយោគពេ

សោភ័ណបុប្ផា



សោភ័ណបុប្ផាពេលព្រលឹម
រីកស្រស់ញញឹមដោយសន្សើម
សាយក្លិនពិដោរចេញពីដើម
នាសាចាប់ផ្តើមស្រង់គន្ធា ។
សោភ័ណបុប្ផាអួតសម្ផស្ស
សុគន្ធារសអួតភូមរា
ដូចស្រីល្អស្រស់ដោយចរិយា
អួតប្រុសសង្ហាឲ្យចាប់ចិត្ត ។

Credit to : Pisey Bun

ស្តេចកាព្យ អាណាចក្រខ្មែរ


ដំណើរសាកសម ហមរូបស្រស់ស្អាត ដំណើរសង្វាតឆ្លាតដូចអ្នកតែង
ដំណើរមាំមួនធ្វើរឹកខែងរែង អោយខ្ញុំចម្បែងចង់តែងដូចគេ។